ព័ត៌មានថ្មីៗ

ព្រះរាជពិធីចំរើនព្រះជន្មត្រូវបានលុបចោល

  Photo: REUTERS
តូក្យូ - ទីភ្នាក់ងារគ្រួសារអធិរាជបាននិយាយកាលពីថ្ងៃច័ន្ទថា​ ខ្លួនបានលុបចោល ព្រះរាជពិធីចំរើនព្រះជន្ម ជាសាធារណៈមួយសម្រាប់ព្រះចៅអធិរាជ​ ណារុហ៊ីតុ នៅឯព្រះបរមរាជវាំង ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ ដោយសារមានការព្រួយបារម្ភថា វាអាចជាផ្នែកការរីករាលដាលនៃមេរោគកូរ៉ូណា។

ព្រះបីតាដែលជាអតីតអធិរាជ អាគីហ៊ីតុ បានក្លាយជាព្រះមហាក្សត្រដំបូងបង្អស់ របស់ប្រទេសជប៉ុន ក្នុងរជកាលជាង ២០០ឆ្នាំ បានដាក់រាជ្យ ហើយព្រះអង្គបានឡើងគ្រងរាជ្យបន្ត កាលពីថ្ងៃទី៣០ ខែមេសា។

ព្រះចៅអធិរាជណារុហ៊ីតុ និងព្រះអធិរាជិនី ម៉ាសកុ ត្រូវបានគេគ្រោងនឹងស្វាគមន៍ ជាសាធារណៈចំនួន ៣ ដងនៅព្រឹកថ្ងៃអាទិត្យ ពីយ៉រមួយនៅលើស្លាប​ ចូវ៉ាដិន នៃរាជវាំង រួមជាមួយ ព្រះអង្គម្ចាស់ ហ្វុមីហ៊ីតុ និងម្ចាស់ក្សត្រី គីកុ និងបុត្រី ម៉ាកុ និងកាកុ។

លោក កិនជី​ អ៊ិកេដា អគ្គនាយករងនៃទីភ្នាក់ងារនេះបានមានប្រសាសន៍ថា “បន្ទាប់ពីបានពិចារណាពីហានិភ័យ នៃការរីករាលដាលនៃមេរោគកូរ៉ូណា យើងបានសំរេចចិត្តលុបចោល ព្រឹត្តិការណ៍សាធារណៈ ដែលត្រូវបានចូលរួមជារៀងរាល់ឆ្នាំ ដោយមនុស្សជាច្រើន ដែលនៅជុំជិតគ្នា​” ។

ព្រះរាជពិធីចំរើនព្រះជន្មព្រះចៅអធិរាជត្រូវបានលុបចោលជាចុងក្រោយនៅឆ្នាំ ១៩៩៦ យោងតាមការចង់បានរបស់ព្រះចៅអធិរាជ អាគីហ៊ីតុ ដោយសារតែវិបត្តិនៃចំណាប់ខ្មាំងនៅឯស្ថានទូតជប៉ុនក្នុងប្រទេសប៉េរូ។

ព្រះរាជពិធីជាឯកជន ដែលរៀបចំឡើងដោយក្រុមគ្រួសារអធិរាជ និងមន្ត្រីរដ្ឋាភិបាល និង ឥស្សរជនពីបេសកកម្មការទូតបរទេសនៅជប៉ុននឹងបន្តដូចការគ្រោងទុក។