តើពលករជំនាញជាអ្វី?
លក្ខណៈសម្បត្តិស្នាក់នៅថ្មីក្នុងនាមជា “ពលករជំនាញ” ត្រូវបានបង្កើតឡើង។ប្រព័ន្ធថ្មីនេះត្រូវបានបង្កើតឡើង សំដៅឆ្លើយតបទៅនឹងស្ថានភាពកង្វះកម្លាំងពលកម្មខ្លាំង ដោយទទួលយកធនធានមនុស្សជាជនបរទេស ដែលមានឯកទេស
និងជំនាញជាក់លាក់។
រដ្ឋាភិបាលក៏បានសម្រេចលើវិធានការគ្រប់ជ្រុងជ្រោយផងដែរ សម្រាប់ការទទួលយក និងការរួមរស់ នៃជនបរទេសស្នាក់នៅប្រទេសជប៉ុន។ រដ្ឋាភិបាលបានផ្តួចផ្តើមគំនិត រៀបចំកែលម្អឲ្យកាន់តែប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដូចជា ការផ្តល់សេវាពហុភាសា ដោយស្ធាប័នសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីទទួលជនបរទេស ដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលមករស់នៅក្នុងនាមជា “ជនស្នាក់អាស្រ័យ” ។
រយៈពេលស្នាក់នៅ៖ អាចពន្យាររយៈពេលស្នាក់នៅរៀងរាល់១ឆ្នាំម្តង ឬ៦ខែម្តង ឬ៤ខែម្តង ហើយ សរុបរយៈពេលអតិប្បរមាត្រឹម ៥ឆ្នាំ។
ស្តង់ដារជំនាញ៖ ពិនិត្យសម្រេចតាមរយៈការប្រលង (កម្មសិក្សាការីមានជំនាញកម្រិត២ត្រូវបានលើកលែង មិនបាច់ប្រលង)
ស្តង់ដារសមត្ថភាពភាសាជប៉ុន៖ ពិនិត្យសម្រេចតាមរយៈការប្រលងសមត្ថភាពភាសាជប៉ុន ប្រើប្រាស់ចាំបាច់ នៅក្នុងជីវភាពប្រចាំថ្ងៃ និងការងារ (កម្មសិក្សាការីមានជំនាញម្រិត២ត្រូវបានលើកលែងមិនបាច់ប្រលង)
ការនាំគ្រួសារមកជាមួយ៖ ជាគោលការណ៍មិនអនុញ្ញាត
ការផ្តល់ការគាំទ្រដោយអង្គការទទួលយកពលករ ឬអង្គការផ្តល់ការគាំទ្រដែលបានចុះបញ្ជី
※ ពលករជំនាញ២គឺជាលក្ខណសម្បត្តិស្នាក់នៅសម្រាប់ជនបរទេស ធ្វើការក្នុងការងារ ដែលត្រូវមានសមត្ថភាពស្ទាត់ជំនាញនៅក្នុងវិស័យឧស្សាហកម្មជាក់លាក់។
ព័ត៌មានបន្ថែម
ការទទួលយក និងការរួមរស់ នៃធនធានមនុស្សជាជនបរទេស
តាមរយៈ សេចក្តីសម្រេច របស់គណៈរដ្ឋមន្រ្តី ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ ដែលត្រូវបានធ្វើវិសោធនកម្ម រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ចេញនូវគោលនយោបាយមូលដ្ឋាន និងគោលនយោបាយ ប្រតិបត្តិការ ក្នុងវិស័យជាក់លាក់ ទាក់ទងនឹងលក្ខណសម្បត្តិស្នាក់នៅថ្មី ក្នុងឋានៈជា“ពលករជំនាញ” ចាប់ពីខែមេសា ឆ្នាំ២០១៩ ដែលនេះជាគោលនយោបាយរួមមួយសម្រាប់ជនបរទេសទូទៅ។រដ្ឋាភិបាលក៏បានសម្រេចលើវិធានការគ្រប់ជ្រុងជ្រោយផងដែរ សម្រាប់ការទទួលយក និងការរួមរស់ នៃជនបរទេសស្នាក់នៅប្រទេសជប៉ុន។ រដ្ឋាភិបាលបានផ្តួចផ្តើមគំនិត រៀបចំកែលម្អឲ្យកាន់តែប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដូចជា ការផ្តល់សេវាពហុភាសា ដោយស្ធាប័នសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីទទួលជនបរទេស ដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលមករស់នៅក្នុងនាមជា “ជនស្នាក់អាស្រ័យ” ។
លក្ខណៈសម្បត្តិស្នាក់នៅថ្មី និងប្រព័ន្ធទទួលយកធនធានមនុស្សជាជនបរទេស
ជំនាញកម្រិត១
នេះគឺមានលក្ខណៈសម្បត្តិស្នាក់នៅ ដែលអនុវត្តចំពោះជនបរទេសណា ដែលធ្វើការងារ តម្រូវឲ្យមានចំណេះដឹង ឬបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មជាក់លាក់។រយៈពេលស្នាក់នៅ៖ អាចពន្យាររយៈពេលស្នាក់នៅរៀងរាល់១ឆ្នាំម្តង ឬ៦ខែម្តង ឬ៤ខែម្តង ហើយ សរុបរយៈពេលអតិប្បរមាត្រឹម ៥ឆ្នាំ។