ព័ត៌មានថ្មីៗ

សាលាទូទាំងប្រទេស ត្រូវបានស្នើសុំឲ្យឈប់សម្រាក ដល់ខែមេសា ដោយការរីករាលដាលមេរោគ


កាលពីថ្ងៃព្រហស្បតិ៍ ទី២៧​ ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីជប៉ុន អាបិ ស៊ិនហ្សូ បានស្នើសុំឲ្យ សាលាចាប់ពីបឋមសិក្សា រហូតដល់វិទ្យាល័យទូទាំងប្រទេស បិទទ្វារឈប់សម្រាក ចាប់ពីថ្ងៃច័ន្ទទី ២ ខែមីនា ឆ្នាំ២០២០ រហូតដល់ វិសមកាលបញ្ចប់នាដើមខែមេសា។

គាត់មានប្រសាសន៏ថា នេះជាការខិតខំការពារកុំអោយមានការឆ្លងរីករាលដាល នៃមេរោគកូរ៉ូណា ដល់ក្មេងៗ នៅតាមតំបន់និមួយៗនោះ។​

ការស្នើសុំនេះ មិនអនុវត្តចំពោះសាលាមតេយ្យសិក្សា និងមណ្ឌលថែទាំទារកកុមារឡើយ។