ព័ត៌មានថ្មីៗ

លោក អាបិ ពន្យល់អំពីគំរោងការបិទសាលា


លោកនាយករដ្ឋមន្ត្រី អាបិ ស៊ីនហ្សូ នឹងធ្វើសន្និសីទកាសែតនៅថ្ងៃសៅរនេះ ពន្យល់អំពីគំរោងការបិទសាលាទូទាំងប្រទេស ដើម្បីជៀសវាងការ ឆ្លងរីករាលដាលនៃមេរោគ។ ដែលថារដ្ឋាភិបាលបានស្នើសុំឲ្យសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាលាផ្សេងៗទៀតឈប់សម្រាក ចាប់ពីថ្ងៃច័ន្ទ រហូតដល់វិសមកាល នាចុងខែ មីនា។

លោកនាយករងខុទ្ទកាល័យ នីស៊ីមុរ៉ា​ អាគិហ៊ីរ៉ូ បានពន្យល់អំពីគោកបំណងនៃការស្នើសុំ​ ហើយសូមអោយគណបក្ស ប្រឆាំងយល់អំពីបញ្ហានេះផង។ ក៏ប៉ុន្តែ មន្ត្រីបក្សបាននិយាយថា សាលាទាំងនោះនឹងមិនត្រៀមខ្លួនរួចរាល់ សំរាប់ការឈប់នេះទេ ហើយតម្រូវអោយមានវិធានការបន្ថែមទៀតផង។​

ជាគោលការណ៍ ក្រសួងអប់រំកំពុងតែសុំអោយក្មេងៗស្នាក់នៅផ្ទះ។ ក្រសួងនឹងផាត់ចោលនូវម៉ោងនៃថ្នាក់រៀនដែលខ្វះ សំរាប់បឋមសិក្សា និងអនុវិទ្យាល័យ ហើយអំពាវនាវអោយវិទ្យាល័យធ្វើការវាយតម្លៃមូលវិចារលើពិន្ទុសិស្ស ដោយមានលក្ខណៈបត់បែនតាមកាលៈទេសៈ។

ក្រសួងការងារមានគំរោងផ្តល់ការជួយឧបត្ថមដល់ឪពុកម្តាយ ដែលឈប់ពីការងារដើម្បីមើលកូន និងក្រុមហ៊ុនពួកគាត់ធ្វើការ ផងដែរ។ ហើយក្រសួងក៏ពិចាររណាចំពោះអ្នកធ្វើការក្រៅម៉ោងផងដែរ។​

រដ្ឋាភិបាលអំពាវនាវដល់សាលាឬមណ្ឌលមើលថែក្មេងៗ បន្ថែមម៉ោងរហូតដល់ ៨ម៉ោង នៅថ្ងៃធម្មតាដែរ​។ រដ្ឋាភិបាល មានគំរោងឧបត្ថមថវិការដល់ ការចំណាយលើធនធានមនុស្សរបស់សាលាមណ្ឌលនោះ។ បើទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីមកពីសាលាក្រុង និងគណនាយកអប់រំសំដែងនូវការព្រួយបារម្មណ៍ចំពោះគំរោងការនេះ។​