ហ្វេសប៊ុកលុបចោលសន្និសីទប្រចាំឆ្នាំនៅ សាន់ហ្វ្រាន់ស៊ីស្កូ បារម្មណ៍ពីមេរោគកូរ៉ូណា
ហ្វេសប៊ុកកំពុងតែលុបចោលនូវសន្និសីទប្រចាំឆ្នាំមួយ ដែលធ្វើឡើងនៅសាន់ហ្វ្រាន់ស៊ីស្កូដោយសារបញ្ហាសុខភាពទាក់ទងនឹងវីរុសកូរ៉ូណា ។ អ្នកនាំពាក្យហ្វេសប៊ុកលោក Anthony Harrison បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងបានលុបចោលកិច្ចប្រជុំកំពូល ទីផ្សារសកលរបស់យើង ដោយសារការវិវត្តហានិភ័យសុខភាពសាធារណៈ ដែលទាក់ទងនឹងជំងឺឆ្លងកូរ៉ូណា" ។
សន្និសីទទីផ្សារប្រចាំឆ្នាំត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩-១២ ខែមីនានៅមជ្ឈមណ្ឌល Moscone ទីក្រុងក្នុងសង្កាត់ SOMA ដែលជាកន្លែងប្រារព្ធពិធីដ៏ពេញនិយមមួយ។ ជាធម្មតា វានាំមកនូវភ្ញៀវប្រហែល ៥.០០០ នាក់ដែលនឹងស្នាក់នៅសណ្ឋាគារច្រើន។
សន្និសិទផ្សេងទៀតក៏ត្រូវបានលុបចោលក៏មានផងដែរ ដូចជាកិច្ចប្រជុំកំពូលទូរស័ព្ទពិភពលោកនៅបាសេឡូណា ដែលជាព្រឹត្តិការណ៍ឧស្សាហកម្មទូរស័ព្ទប្រចាំឆ្នាំដ៏ធំមួយ ដែលត្រូវបានគ្រោងធ្វើ នៅចុងខែកុម្ភៈ ហើយអ្នកចូលរួមទាំងនោះរួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន Intel ក្រុមហ៊ុនសូនីនិងក្រុមហ៊ុនដទៃទៀត។
នេះក៏ជាបញ្ហាសម្រាប់ សន្និសីទអ្នកអភិវឌ្ឍ F8 ដែលនឹងធ្វើឡើងនៅខែឧសភា ផងដែរ។