ព័ត៌មានថ្មីៗ

អភិបាលខេត្ត ហុកកៃដូ បានប្រកាសភាពអាសន្ន


អភិបាលខេត្ត ហុកកៃដូ បានប្រកាសភាពអាសន្ន ដោយសារការឆ្លងរីករាលដាលនៃ មេរោគកូរ៉ូណា។ លោកបានប្រាប់ ឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ កុំចេញទៅណា ហើយក្នុងករណីចាំបាច់ទើបគួរចេញ។

លោក ស៊ុហ៊្សុគី ណាអុមិជិ មានប្រសាសន៍ថា មេរោគនឹងរីករាលដាលលឿនបំផុត បើសិនជាមិនធ្វើអ្វីសោះនោះ។ ដើម្បីកាពារអាយុជីវិត និងសុខមាលភាពប្រជាពលរដ្ឋ ហើយនិងកាត់បន្ថយភាពប៉ះពាល់ដល់ការរស់នៅ និងដើម្បីបញ្ចប់បញ្ហានេះឲ្យបានឆាប់រហ័ស ខ្ញុំជឿជាក់ថានេះជាចំណុចសំខាន់។ យើងត្រូវតែថ្លឹងថ្លែងអំពីអយថាហេតុដែលនឹងកើតមាន ដើម្បីដោះស្រាយបញ្ហា។​

ក្នុងក្រុង​ ហុកកៃដូ ត្រូវបានរាយការណ៍ថា មានអ្នកឆ្លង ៦៦ ករណី ហើយឆ្លងច្រើនជាងគេ ក្នុងប្រទេសជប៉ុនទាំងមូល។ អ្នកបានឆ្លងរួមមាន សិស្សៗ គ្រូម្នាក់ និងអ្នកបើកឡានក្រុងអោយសាលាម្នាក់។​ គាត់ថែមទៀតថា ការកាត់ចំណែកនៃអ្នកឆ្លងមេរោគនោះ គឺក្នុងក្រុង គិតាមិ។