ព័ត៌មានថ្មីៗ

ចេហ្វ បេហ្សូស​​ សន្យាផ្តល់ ១០០០កោដិដុល្លា ប្រឆាំងបំរែបំរួលនៃបរិស្ថាន


អគ្គនាយកក្រុមហ៊ុន អាម៉ាហ្សូន ចេហ្វ បេហ្សូស បានប្រាកាសនៅថ្ងៃនេះថា គាត់នឹងគ្រោង​ផ្តល់វិភាគទាន ជាទឹកប្រាក់ចំនួន ១០០០កោដិដុល្លា ក្នុងការប្រយុទ្ធប្រឆាំងនឹងបំរែបំរួលនៃបរិស្ថាន តាមរយៈការបង្កើតមូលនិធិ បេហ្សូ​អឺស (Bezos Earth Fund)។

គាត់បានថ្លែងទៀតថា មូលនិធិនេះនឹងជួយដល់ អ្នកវិទ្យាសាស្ត្រ សកម្មភាពនានា អង្គការនានា នារដូវក្តៅនេះ។ ប៉ុន្តែ គាត់មិនបានផ្តល់ព័ត៌មានលំអិតលើករណីនេះនៅឡើយទេ។