ព័ត៌មានថ្មីៗ

ម៉ាសវះកាត់ ៦០០០​ ត្រូវបានលួច ពីពេទ្យកាកបាទក្រហម នៅកូបេ

តូក្យូ៖ ចោរនៅជប៉ុនបានចូលលួចម៉ាសវះកាត់ចំនួន ៦០០០​ ពីពេទ្យមួយ ខណៈដែលប្រទេស កំពុងមានកង្វៈខាតការផ្គត់ផ្គង់ម៉ាស ដោយបញ្ហាមេរោគកូរ៉ូណា។

យោងតាមមន្ត្រីពេទ្យបានអោយដឹងថា កេសផ្ទុកម៉ាសធំចំនួន ៤ ដែលកេសនិមួយៗមាន ១២ប្រអប់ធំៗ (១ប្រអប់ៗមាន ៣០កញ្ចប់ ដែល១កញ្ចប់ៗមាន ៥០ម៉ាស) ត្រូវបានបាត់ ពីឃ្លាំងចាក់សោរមួយ នៅពេទ្យកាកបាទក្រហមជប៉ុន​ ភាគខាងលិចផែមួយ នៃក្រុងកូបេ ។ ម៉ាសដែលបាត់នោះមានតម្លៃ ៤០០០០យ៉េន។

មន្ត្រីបន្តទៀតថា យើងនៅមានម៉ាសច្រើនគ្រប់គ្រាន់សំរាប់ការវះកាត់ប្រចាំថ្ងៃ នៅពេទ្យ តែការបាត់នេះវាជារឿងគួរអោយសោកស្តាយ។​

ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុនបានស្នើរសុំអោយបង្កើនការផលិតម៉ាស អោយបានច្រើនជាងនេះទៀត។​