ព័ត៌មានថ្មីៗ

វេជ្ជបណ្ឌិតស្តីចំៗអោយកប៉ាលបង្ខាំង


តូក្យូ៖ លោកសាស្ត្រាចារ្យ និងជាវេជ្ជបណ្ឌិត អ៊ីវ៉ាតា កិនតារ៉ូ ជាអ្នកជំនាញជម្ងឺឆ្លង មកពី ពេទ្យសាកលវិទ្យាល័យកូបេ បានធ្វើការរិះគន់ចំ​ អំពីយន្តការ និងការការពារ​នៃការឆ្លងរីករាលដាល នៃមេរោគកូរ៉ូណា នៅលើកប៉ាល់ Diamond Princess។

គាត់ថា​ រដ្ឋាភិបាលបានប្រើការិយាធិបតេយ្យ ក្នុងការគ្រប់គ្រង់ និងដាក់អោយដាច់ដោយឡែក នៃអ្នកដែលជិះក្នុងកប៉ាល់នេះ ដែលនាំអោយមានវិបត្តិផ្សេងៗ​ ដូចជាការឆ្លងរហូតដល់ទៅ ៦២១ករណី។

គាត់បានរិះគន់ហើយបង្ហោះចូលក្នុងបណ្តាញសង្គម យូធូប YouTube ក្រោយពីកាត់បានចំណាយពេលវេលា​ ជាច្រើនថ្ងៃជា គ្រូពេទ្យការស្ម័គ្រចិត្តក្នុង កប៉ាល់ ​Diamond Princess។ គាត់បាននិយាយថា វាគ្មានការបែងចែកតំបន់ក្រហម បៃតង ឬតំបន់មិនឆ្លងនោះទេ ដែលជាការធ្វើអោយមនុស្សងាយនឹងឆ្លងមេរោគណាស់។​

គាត់បាននិយាយជាភាសាជប៉ុន និងអង់គ្លេស។​ សូមទស្សនាវីដេអូខាងក្រោម។