ព័ត៌មានថ្មីៗ

ស្ថាបនិក copy cut និង paste​ លោក តិសល័រ លែរី បានស្លាប់អាយុ ៧៤ឆ្នាំ


តូក្យូ៖ ស្ថាបនិក cut/copy & paste, find & replace និងផ្សេងៗ ឈ្មោះថា តិសល័រ លែរី (Larry Tesler) បានលាចាកលោកហើយ កាលពីថ្ងៃច័ន្ទ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ ។ លោកជាអតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ហ្សឺរ៉ុក Xerox។

យើងសូមថ្លែងអំណរគុណ ចំពោះគំនិតបដិវត្តឆ្នៃប្រឌិតរបស់គាត់ ដែលធ្វើអោយ ការងារប្រចាំថ្ងៃ របស់យើងមានភាពងាយស្រួល។ 

លោក តិសល័រ លែរី  មិនសូវលេចមុខមាត់ដូច ម្ចាស់ក្រុមហ៊ុនកុំព្យូទ័រយក្ស ដូចជាលោក ហ្គេត ប៊ីល (Bill Gates) ឬចប ស្ទីវ (Steve Jobs)  ប៉ុន្មានទេ ប៉ុន្តែ គាត់ដើរតួនាទីជា ស្នូលកណ្តាល ដែលពន្លឿនកិច្ចការរាល់ថ្ងៃ របស់យើងទាំងអស់គ្នា បើទោះបីអ្នកគ្មានសញ្ញាប័ត្រផ្នែកកុំព្យូទ័រក្តី។ 

តួនាទីនៃ cut, copy, paste, search​​ និង replace ត្រូវបានប្រើរាប់ រយលានដងក្នុងមួយថ្ងៃៗ ដោយអ្នកប្រើមិនបានគិតថាវាត្រូវបាន បង្កើតយ៉ាងណា ឬនណាជាអ្នកបង្កើតនោះឡើយ។ ប៉ុន្តែមុនពេល កិច្ចការរបស់ តិសល័រ កម្មវិធីកុំព្យូទ័រត្រូវបានប្រើរបៀប "modes" ផ្សេង ដែលការបញ្ជារ commands ដូចគ្នានេះមានន័យផ្សេងគ្នា អាស្រ័យលើការប្រើ។ គាត់គិតថាវាជាបញ្ហា។ ដូច្នេះហើយទើបគាត់ខំលុបបំបាត់របៀប "modes" ទាំងនោះចេញ ហើយទទួលបានពានរង្វាន់ ពីកម្មវិធីកុំព្យូទ័រ។​ វិបសៃផ្ទាល់ខ្លួនគាត់គឺ nomodes.com។

ការលុបបំបាត់របៀបនេះបានបើកទ្វារដល់វិធីទាំងឡាយ​ ដែលអ្នកប្រើប្រាស់ទំនាក់ទំនង ជាមួយកុំព្យូទ័រ របស់គេក្នុងរយៈកាល ៤០ឆ្នាំចុងក្រោយនេះ។ កិច្ចការជាច្រើនរបស់គាត់ ភាគច្រើនធ្វើអោយ មន្ទីរពិសោធន៍នៅ Xerox ដែលជាក្រុមហ៊ុនបង្កើតម៉ាស៊ីនថតចម្លង ដ៏ល្បីឈ្មោះ​។ ដែលក្រុមហ៊ុននេះបានអភិវឌ្ឍវិស័យកុំព្យូទ័រឯកជនទាំងឡាយ ដូចជា កណ្តុរ mouse ការរចនាមើលឃើញ​សំរាប់អ្នកប្រើប្រាស់ ដោយមិនចាំបាច់សរសរកូដ គ្រាន់តែទាញ និងចុច mouseប៉ុណ្ណោះជាដើម។

គាត់ត្រូវបានគេអោយតម្លៃអំពី ផ្ទៃអ្នកប្រើងាយៗ "friendly user interface" និងកម្មវិធីត្រួតពិនិត្យ "browser"។

តិសល័រ បានចេញពីក្រុមហ៊ុន Xerox ហើយមកបម្រើការងារនៅ អាបផល Apple ក្នុងឆ្នាំ ១៩៨០។ គាត់បានជួយរចនាអោយកម្មវិធី ឃ្វីកថែម QuickTime។​ គាត់នៅក្រុមហ៊ុននេះ រហូតដល់ឆ្នាំ ១៩៩៧។ ក្រោយមក គាត់បានចូលរួម Amazon ក្នុងតួនាទីជា អនុប្រធានបទពិសោធន៍ទិញ។ ហើយគាត់បានចេញទៅក្រុមហ៊ុន Yahoo នៅឆ្នាំ ២០០៥ ជាអនុប្រធានផ្នែករចនា និងបទពិសោធន៍។

រហូតមកដល់ថ្ងៃនេះ គាត់ធ្វើជាទីប្រឹក្សាអោយក្រុមហ៊ុនជាច្រើនដូចជា វិស្ទើន យូនៀន Western Union អេវើណូត ​Evernote ជាដើម។ល៕