ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងរំលាយចូលគ្នា T-Mobile និងSprint ចប់ត្រឹមថ្ងៃទី១ ខែមេសា


កិច្ចព្រមព្រៀងគ្នាថ្មីបង្ហាញថា ដាច់តេឡេកុម (Deutsche Telekom​) មានភាគហ៊ុន ច្រើនជាងគេនៅក្នុងក្រុមហ៊ុន។

ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំចំនួនពីររបស់អាមេរិកគឺ ធីម៉ូបាល (T-Mobile) និង ស្ព្រីន (Sprint)​ បានប្រកាសយល់ព្រមថានឹងរំលាយចូលគ្នា។ ប្រភពព័ត៌មាន CNBC ពន្យល់ថាកិច្ចព្រមព្រៀងថ្មី​ នឹងផ្តល់ឲ្យក្រុមហ៊ុន Deutsche Telekom មានភាគហ៊ុនច្រើនជាងគេងក្នុងក្រុមហ៊ុនដែល បញ្ចូលគ្នា ហៅថា ធីម៉ូបាលថ្មី ("New T-Mobile") ដោយមិនតម្រូវអោយមានការបោះឆ្នោត ពីសមាជិកភាគហ៊ុនថ្មីម្នាក់ណាទៀតឡើយ ព្រោះវាបានអូសបន្លាយជិត ២ឆ្នាំរួមមកហើយ។

Deutsche Telekom នឹងគ្រប់គ្រង ៤៣ភាគរយ នៃក្រុមហ៊ុនថ្មីនេះ ខណៈដែល អ្នកវិនិយោគរបស់ Sprint គឺ សុហ្វបែង (Softbank)​ នឹងមាន ២៤ភាគរយ ហើយនៅសល់ប៉ុន្មាន ៣៣ភាគរយទៀតគឺគ្រប់គ្រងដោយម្ចាស់ភាគហ៊ុនសាធារណៈ។

T-Mobile គិតថាកិច្ចព្រមព្រៀងនេះនឹងអាចអនុម័តត្រឹមថ្ងៃទី១ ខែមេសាខាងមុខនេះ ដែលជាខែ ចុងក្រោយនៃការលាលែងរបស់លោក​ ចន​ លេហ្គឺ (John Legere) និងចូលថ្មីដោយអគ្គនាយក ម៉ៃ ស៊ីវើត (Mike Sievert)។