ព័ត៌មានថ្មីៗ

ជប៉ុនត្រៀមកញ្ចប់ថវិកា​ ៣០ លានលាន យ៉េន ប្រឆាំងជម្ងឺឆ្លងរាតត្បាត


តូក្យូ - តាមប្រភពសារព័ត៌មានក្យូដូ បានអោយដឹងថា រដ្ឋាភិបាលជប៉ុន និងបក្សចំរុះកំពុង ពិចារណា​លើ កញ្ចប់សេដ្ឋកិច្ចអាសន្នគិតជាទឹកប្រាក់ចំនួន ៣០ លានលាន យ៉េន (30,000,000,000,000 យ៉េន) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លង ជាពិសេស មេរោគកូរ៉ូណា។

គម្រោងថវិកាសរុបនេះនឹងត្រូវចំណាយល់វិស័យឯកជន វិស័យរដ្ឋ និងវិវបត្តិសេដ្ឋកិច្ចនាឆ្នាំមុនៗ​​ ផងដែរ។​ ប្រភពបន្តទៀតថា កញ្ចប់នេះរួមមានការផ្តល់ជាលុយសុទ្ធ និងប័ណ្ណអំណោយ ដល់សាធារណជន រួមទាំងផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ការចំណាយធ្វើដំណើរ។ កញ្ចប់លុយនេះនឹង អាចសម្រួលហិរញ្ញបទានដល់អាជីវកម្មខ្នាតតូច និងមធ្យម អោយនៅបន្តប្រត្តិបត្តិការ និងរក្សាការងារផងដែរ។

រដ្ឋាភិបាល និងបក្សចំរុះចង់បញ្ចុះអាត្រាពន្ធពី ១០% មកត្រឹម ៥% ប៉ុន្តែថាវាអាចប៉ះពាល់ដល់ ចំណាយរបបសន្តិសុខសង្គម ដោយអាត្រាមនុស្សចាស់ក៏កាន់តែកើនឡើង ។ ភាគីទាំងពីរនឹង​ចាប់ផ្តើមចរចារបន្ថែមទៀត បន្ទាប់ពីគំរោងថវិកាឆ្នាំ ២០២០ ត្រូវសភាអនុមតិចុងខែមីនានេះ។