ព័ត៌មានថ្មីៗ

អាមេរិកចោទប្រកាន់ជនជាតិចិន ២នាក់ ក្នុងការលាងលុយគ្រីពតូ អោយកូរ៉េខាងជើង


ជនជាតិចិន ២នាក់ បានជួយកូរ៉េខាងជើង ក្នុងការ​​លាងលុយគ្រីពតូ (cryptocurrency) តម្លៃ ១០០​លាន ដុល្លាអាមេរិក ដែលត្រូវបានលួចដោយអ្នកលួច ដែលជួយឧបត្ថមដោយរដ្ឋ បើយោងនាយកដ្ឋានយុត្តិធម៌របស់អាមេរិក។ ពួកគេបានជួយបំលែងមូលនិធិពី អ្នកលួចកូរ៉េខាងជើង រវាងឆ្នាំ២០១៧ និង២០១៩​ តាមរយៈវិធីជាច្រើនដូចជា កាប្តូរពីកាក់មាស bitcoin ទៅជា​ប័ណ្ណអំណោយអាយធូនរបស់ អែបផលជាដើម។ បន្ថែមពីនេះទៀត ពួកគេបាន ធ្វើប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដោយមិនបានចុះបញ្ជីក្នុងបណ្តាញច្បាប់ឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុឡើយ។

តាន់ យីនយី  និង លី ចាយតុង  ត្រូវបានចោទពីបទក្បត់លាងលុយ និងប្រតិបត្តិការអាជីវកម្មផ្ទេរលុយ ដោយគ្មានអាជ្ញាប័ណ្ណ។




អ្នកលួចក្រុង ព្យុងយ៉ាង បានលួច ២៥០លាន ដុល្លា ពីការប្តូរប្រាក់ជាក់ស្តែងមួយ នៅឆ្នាំ ២០១៨ ហើយបន្ទាប់មក លុយទាំងនោះត្រូវបានលាងតាមរយៈប្រតិបត្តិការណ៍លុយគ្រីពតូស្វ័យប្រវត្តិ​រាប់រយ។ ពួកគេត្រូវចាប់បាន ដោយប្រើរូបថតវេជ្ជបណ្ឌិត និងអត្តសញ្ញាណប័ណ្ណក្លែងក្លាយ។ នាយកដ្ឋានយុត្តិធម៌និយាយថា កូរ៉េខាងជើងបានប្រើប្រាស់លុយមួយចំនួន ក្នុងការចំណាយលើ ហេដ្ឋារចនាសម្ព័ន្ធលួច និងកម្មវិធីអាវុធនុយក្លេអ៊ែរ។