កុំថាឡើយម៉ាស សូម្បីតែក្រដាសបង្គន់ ក្រដាសជូតមាត់ផ្សេង និងសំឡីអនាម័យ ក៏អស់ស្តុកដែរ
ក្រោយពីការស្នើរសុំរបស់រដ្ឋាភិបាលជប៉ុន អោយសាលាទូទាំងប្រទេស រួមមានបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ឈប់សម្រាកចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ខែ មេសា ដើម្បីការពារ ការរីករាលដាលនៃមេរោគកូរ៉ូណា រួចមក យើងសង្កេតឃើញថា នៅតាមផ្សាធំៗមួយចំនួនមានការបិទផ្លាកសញ្ញាថា ទិញបានតែមួយដុំ ក្នុងមួយគ្រួសារ ឬមនុស្សម្នាក់ ទៅលើទំនិញដូចជា ម៉ាស ក្រដាសជូតមាត់ ក្រដាសសើម ក្រដាសបង្គន់ ក្រដាសចង្ក្រានបាយ សំឡីអនាម័យ ជាដើម។ល។
ប្រឡោះដាក់លក់ផលិតផលទាំងនោះគឺទទេរស្អាតដូចក្នុងរូបភាពអញ្ចឹង។ ដូច្នេះហើយ ទើបថា
កុំថាឡើយម៉ាស សូម្បីតែក្រដាសបង្គន់ ក្រដាសជូតមាត់ផ្សេង និងសំឡីអនាម័យ ក៏អស់ស្តុកដែរ។
ប្រជាជនសំរុកទិញផលិតផលប្រើប្រាស់ប្រចាំថ្ងៃទុកជាមុន ក្នុងករណីណាមួយ ដែលផលិតផល ផ្គត់ផ្គង់មិនទាន់តម្រូវការ។ អ្នកខ្លះគិតថា បើសាលាឈប់អស់ សិស្សទាំងធំទាំងតូចនឹងនៅផ្ទះ ហើយបើក្មេងតូចៗនៅផ្ទះ ត្រូវមានអ្នកមើលថែ ដូច្នេះហើយទើបឪពុកឬម្តាយត្រូវឈប់ពីការងារ ដើម្បីមើលកូនៗ។ ប្រសិនបើបុគ្គលិកឈប់ពីការងារ ឧទាហរណ៍ដូចជារោងចក្រផលិតក្រដាស នោះសង្វាក់នៃការផលិតនឹងថយចុះ ដែលជាកត្តានាំអោយមានកង្វះខាតការផ្គត់ផ្គង។
នេះគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍រាប់រយទៀត ដែលកើតមានក្នុងសង្គម សព្វថ្ងៃ ទោះបីក្នុង ឬក្រៅប្រទេស។