ព័ត៌មានថ្មីៗ

អាគុយអ៊ុលស្យូមរបស់ GM គឺថោកជាង សំរាប់អនាគត EV


ភាពជោគជ័យនៃរថយន្តអគ្គិសនី (EV) ជារឿយៗជាប់ពាក់ព័ន្ធនឹងអាគុយរបស់វា។ ហើយក្រុមហ៊ុន GM បានប្តេជ្ញាថានឹងមានអ្វីដែលល្អបំផុត។ ក្រុមហ៊ុនទើបតែបង្ហាញអាគុយអ៊ុលស្យូមថ្មីដែល ខ្លួនអះអាងថានឹងផ្តល់នូវ​ដែនកំណត់ និងដំណើរការ ដើម្បីឲ្យមានភាពជាក់ស្តែងសម្រាប់ "អតិថិជនស្ទើរតែគ្រប់គ្នា" ។ អាគុយអាចមានដែនចាប់ពី ៥០ គីឡូវ៉ាត់ម៉ោង ទៅ ២០០ គីឡូវ៉ាត់ម៉ោង ឬគ្រប់គ្រាន់សម្រាប់បញ្ជូនដល់ទៅ ៦៤៤ គីឡូម៉ែត្រ និង ០-៦០ មេហ្គាហឺត ក្នុងរយៈពេល ៣ វិនាទី ដែលងាយស្រួលការបង្កើនល្បឿនដូចគ្នានឹង Hummer EV ដែលគ្រោងនឹងចេញ។

អាគុយអ៊ុលស្យូមនឹងជួយដល់ការសាកថ្មលឿនរហូតដល់ ២០០ គីឡូវ៉ាត់ (ទាបជាង ២៥០ គីឡូវ៉ាត់ Supercharger V3 របស់ Tesla) ប៉ុន្តែនឹងមានកញ្ចប់ ៨០០ វ៉ុល សម្រាប់រថយន្តដឹកទំនិញ ដែលនឹងសាកថ្ម ៣៥០ គីឡូវ៉ាត់។ កាផលិតអាគុយក្នុងថ្លៃដើមទាប ការប្រើប្រាស់គ្រឿងបរិក្ខារដែលមានស្រាប់ ហើយនិងការរចនាម៉ូដសមញ្ញ ក្រុមហ៊ុន GM រំពឹងថា រលកនៃ EV របស់ខ្លួននឹង "អាចចំណេញ" ហើយខ្លួននឹងមានការលើកទឹកចិត្តក្នុងលក់ដូចឡាន ប្រភេទផ្សេងទៀតដែរ។

ឡានដឹកអ្នកដំណើរ Cruise​ Origin ដែលបើកបរខ្លួនឯង គឺជា EV ដែលប្រើអាគុយអ៊ុលស្យូម ត្រូវបានប្រកាស់​លើកដំបូងដោយ GM។ អ្នកអាចរំពឹងថា Cadillac Lyriq luxury SUV ដែលប្រើអាគុយអ៊ុលស្យូម នឹងចេញនាខែ មេសា។ ក្រុមហ៊ុនកំពុងគ្រោងសេរីថ្មី Bolt EV សំរាប់ចុងឆ្នាំ ២០២០ ឬ Crossover Bolt EUV សម្រាប់រដូវក្តៅឆ្នាំ​ ២០២១។