ជប៉ុនសហការជាមួយតៃវ៉ាន់ សាងសង់រោងច្រកឈីពអ៊ីសេ តម្លៃ ៧០០ កោដិ ដុល្លារ នៅជប៉ុន
តូក្យូ -- រោងចក្រឈីពអ៊ីសេរបស់ជប៉ុនថ្មី ដែលចូលរួមសហការរវាង ក្រុមហ៊ុនផលិតឈីពតៃវ៉ាន់ (TSMC) ក្រុមហ៊ុនសូនី (SONY) សាកលវិទ្យាល័យតូក្យូ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត នឹងត្រូវបង្កើតឡើង នាពេលឆាប់ៗខាងមុខនេះ នៅខេត្ត គុម៉ាម៉ូតូ ភាគខាងលិចនៃប្រទេសជប៉ុន ដោយត្រូវចំណាយទឹកប្រាក់ ៧០០០ លាន ដុល្លារអាមេរិក ។
ភាគីទាំងពីរបានបង្កើតនូវគោលការណ៍រួមគ្នា ដើម្បីបង្កើតនូវបច្ចេកទេសឈានមុខគេ ខាងផ្នែកឈីពអ៊ីសេ ដែលនឹងត្រូវប្រើបញ្ញាសប្បនិម្មិត (AI) ។ ក្រុមហ៊ុនផលិតឈីពតៃវ៉ាន់ (TSMC) ផ្តល់នូវសេវាគំរូតាងរបស់ខ្លួន ហើយសាកលវិទ្យាល័យតូក្យូបង្កើតទម្រង់រចនាសម្ព័ន្ធក្រុមហ៊ុន សម្រាប់រចនាឈីពអ៊ីសេ ។ ភាគីទាំងសងខាងបានផ្លាស់ប្តូរ អ្នកបច្ចេកទេស ដែលមានជំនាញឈានមុខគេ លើផ្នែកវិទ្យសាស្ត្រសំភារៈ រូបសាស្ត្រ និងគីមីសាស្ត្រ ។បច្ចេកវិទ្យាសមាហរ័ណកម្ម3D អនុញ្ញាតិអោយ ឈីព ឈានទៅផុតពីដែន នៃភាពតូចល្អិតបាន ។ វាបង្កើតផ្នែកនៃ ដំណើរការផ្នែកខាងក្រោយ ហើយដំណើរការផ្នែកខាងមុខវិញពាក់ព័ន្ធនឹងការបង្កើតគំរូសៀគ្វីស្តើងៗ ។ ដំណើរការខាងក្រោយកាត់សៀគ្វីស្តើងៗទៅជាបន្ទះឈីព តភ្ជាប់ឈីពអ៊ីសេ ទៅអេឡិចត្រូដ ហើយខ្ចប់ពួកវាទៅជា ប៉ូលីមែរ ។
ទសវត្សមុនៗ ជប៉ុនបានប្រឹងបង្កើតរោងចក្រនៅបរទេស ដោយនាំចេញនូវបច្ចេកវិទ្យារបស់ខ្លួនទៅក្រៅប្រទេស ។ នេះអាចធ្វើអោយជប៉ុនខកខានឱកាស ក្នុងការអភិវឌ្ឍន៍ប្រតិបត្តិការឈានមុខគេ អាចមានហានិភ័យក្នុងការបាត់បង់ នូវចំណេះដឹង ទេពកោសល្យ និង កេរ្តិ៍ដំណែលដែលខ្លួនធ្លាប់តែខ្លាំងក្នុងការផលិតក្នុងស្រុកនោះ ។
រោងចក្រនេះអាចផលិតឈីពអ៊ីសេ ដែនទំហំត្រឹម ២០ ណាណូម៉ែត្របាន (20 nm) ហើយដោយសារថា ឈីពដែលឈានមុខគេលើពិភពលោក មានទំហំ ៣ ណាណូម៉ែត្រ (3 nm) ។
ពួកគេរួមបញ្ចូលឧស្សាហកម្មស្វ័យប្រវត្តិ ជាមួយនិង បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណើរការដោយខ្លួនឯង គួបផ្សំនិងរោងចក្រវៃឆ្លាត ផងដែរ ។