ព័ត៌មានថ្មីៗ

ហ្វេសប៊ុក (Facebook) ដូរឈ្មោះថ្មីថា មេតា (Meta)


តូក្យូ -- បណ្តាញសង្គម ហ្វេសប៊ុក (Facebook)​ នឹងលែងកំណត់អនាគតរបស់ខ្លួនលើ ឈ្មោះ ហ្វេសប៊ុកនេះទៀតហើយ ។ ក្រុមហ៊ុន ហ្វេសប៊ុក បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួន ទៅជា មេតា (Meta) វិញហើយ បន្ទាប់ពីកេរ្តិ៍ឈ្មោះអន់ថយ កាន់តែខ្លាំងឡើង ហើយដែលខ្លួនធ្លាប់បានសន្យាទៅលើ "metaverse"  ពីមុនមកផងដែរ ។ 

Metaverse មានន័យថា ការធ្វើម្តងទៀតដែលប្រមើលមើលអនាគត នៃអ៊ីនថឺណិត ដែលបានបង្កើតក្នុងភាពជាប់លាប់ ដែលចែករំលែក លំហរនិម្មិតជា 3D ដែលបានភ្ជាប់ទៅក្នុងសាកលនិម្មិត ដែលយល់ស្រមៃឃើញ ​។ 

អត្ថន័យទាំងស្រុងជាភាសាអង់គ្លេស៖ Metaverse is a speculative future iteration of the Internet, made up of persistent, shared, 3D virtual spaces linked into a perceived virtual universe.

លោក ហ្សាកកឺបឺក (Zuckerberg) បាននិយាយថា "ម៉ាកសញ្ញារបស់យើងគឺមានចំណងយ៉ាងស្អិតរមួត ទៅនិងផលិតផលមួយ ដែលវាមិនអាចតំណាងឲ្យអ្វីៗ ដែលយើងកំពុងតែធ្វើរាល់ថ្ងៃនោះសោះ ។ ចាប់ពីពេលនេះទៅ យើងនឹងក្លាយជា metaverse ចំបង មិនមែន ហ្វេសប៊ុកចំបង ទៀតឡើយ" ។ គួបផ្សំនិងសម្តីដែលគាត់លើកឡើងមកពីមុនថា "អនាគតរបស់ហ្វេសប៊ុកគឺ ក្មេងជំទង់ និង metaverse" ។

មានភាពស្រដៀងគ្នាផងដែរចំពោះ ហ្គូហ្កល (Google) ដែលបានផ្លាស់ប្តូរទៅជាក្រុមហ៊ុន Alphabet ដែលខ្មែរហៅថា "អក្ខរក្រម" កាលពីឆ្នាំ ២០១៥ នោះ ។ ហ្វេសប៊ុក បានថ្លែងពីមុនមកថា ខ្លួនមានគម្រោងបំបែក មន្ទីរពិសោធន៍ភាពពិតហ្វេសប៊ុក ដែលជាក្រុម AR និង VR ចេញពីផ្នែកផ្សេងៗទៀត នៃក្រុមហ៊ុន នៅពេលដែលខ្លួនធ្វើរបាយការណ៍ហិរញ្ញវត្ថុនានា ។ ហើយដែលថា រចនាសម្ព័ន្ធសាជីវកម្ម នឹងមិនត្រូវបានកែប្រែឡើយ ។ ក្រុមហ៊ុនក៏និងត្រូវផ្តូរ នាមភាគហ៊ុនពី FB ទៅជា MVRS ផងដែរ នាដើមខែធ្នូឆ្នាំនេះ ។

ចំពោះការវិវឌ្ឍន៍ពីបណ្តាញសង្គម ទៅជា ក្រុមហ៊ុន metaverse លោក ហ្សាកឺបឺក ក៏មិនទាន់បានអោយនិយមន័យច្បាស់លាល់ ទៅលើ metaverse នេះផងដែរ ក៏ប៉ុន្តែថា និម្មិតភាពពិត (VR ឬ virtual reality) គឺជាចំណុចស្នូលនៃទស្សនវិស័យ របស់ក្រុមហ៊ុន ។​ ក្រុមហ៊ុនបានបង្ហាញគម្រោងមួយដែលមានឈ្មោះថា Horizon Workrooms ដែលអនុញ្ញាតអោយ មនុស្សធ្វើកិច្ចប្រជុំក្នុងលក្ខណៈជានិម្មិតភាពពិត (VR) ។ ក្រុមហ៊ុនក៏បង្ហាញ​បទពិសោធន៍ថ្មីៗទៀត ដូចជា "Horizon Home" និង "Horizon Venues" ។ល។ ដើមខែនេះ ក្រុមហ៊ុនបានប្រកាសគំរោង ដែលនឹងជ្រើសរើសបុគ្គលិកថ្មីបន្ថែមទៀតនៅអឺរ៉ុប ចំនួន ១០.០០០នាក់ ដើម្បីជួយបង្កើត metaverse ។