ព័ត៌មានថ្មីៗ

ជប៉ុនគ្រោងបន្ថយចំនួនថ្ងៃចត្តាឡីស័ក ពី ១០ ថ្ងៃ មកត្រឹម ៣ ថ្ងៃ ចំពោះជនបរទេស បានចាក់ថ្នាំបង្ការពេញលេញ

តូក្យូ -- រដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយចំនួនថ្ងៃចត្តាឡីស័ក ពី ១០ ថ្ងៃ មកត្រឹម ៣ ថ្ងៃ ចំពោះជនបរទេស ដែលបានចាក់ថ្នាំបង្ការពេញលេញ ហើយដែលមកដល់ប្រទេសជប៉ុន ក្នុងវីសាដូចជា ពាណិជ្ជកម្មរយៈពេលខ្លី សិក្សាក្រៅប្រទេស និងបណ្តុះបណ្តាលបច្ចេកទេស ។ ហើយក៏នឹងមានការធ្វើចត្តាឡីស័ក អោយមានរយៈពេលខ្លីផងដែរចំពោះជនជាតិជប៉ុន ដែលមកពីធ្វើដំណើរអាជីវកម្មក្រៅប្រទេសនោះ ។

ព័ត៌មាននៃការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កនេះ ក៏ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន នីកេ (Nikkei) និង អិនអេចខេ (NHK) ផងដែរ ។

ចលនានៃការបន្ធូបន្ថយចំពោះការរិតបន្តឹងនៃការចូលប្រទេសជប៉ុន ចំពោះប្រទេសមួយចំនួន​ ។ អ្នកដំណើរដែលបានចាក់ថ្នាំបង្ការពេញលេញ ដែលមកពី ចក្រភពអង់គ្លេស បារាំង និងអ៉ីតាលី មិនតម្រូវឲ្យមានការធ្វើចត្តាឡីស័កនោះទេ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវចាត់វិធានការដូចគ្នាដែរ ចាប់ពីថ្ងៃច័ន្ទទៅ​ ។

បច្ចុប្បន្ននេះ ចំនួនថ្ងៃចត្តាឡីស័កគឺមាន ចំនួន ១០ថ្ងៃ ចំពោះអ្នកដែលបានចាក់ថ្នាំបង្ការពេញលេញ និង ១៤ថ្ងៃ ចំពោះអ្នកដែលមិនទាន់បានចាក់ថ្នាំបង្ការពេញលេញ នៅកន្លែងដែលបានចាត់ចែង និងផ្ទះរបស់ខ្លួន អាស្រ័យទៅលើប្រទេស ដែលពួកគាត់បានមក ។