ព័ត៌មានថ្មីៗ

ការតាំងពិព័រណ៍ភ្លើង សម្រាប់បុណ្យណូអែល ចាប់ពីថ្ងៃស្អែកទៅ ដល់ថ្ងៃទី ២៥​

 
 
តូក្យូ -- ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ នឹងមានការតាំងពិព័រណ៍លំអរភ្លើងចំរុះពណ៌ នៅតំបន់ រ៉ុបប៉ុងហ្គី ទីក្រុងតូក្យូ សម្រាប់អបអរពិធីបុណ្យ ណូអែល ខាងមុខនេះ ។ ការតាំងពិព័រណ៍នេះ គេបានដាក់ឈ្មោះថា រ៉ុបប៉ុងហ្គី ហ៊ីល គ្រីស្មាស ២០២១ (Roppongi Hills Christmas 2021)​ ។ 
 
គេសង្កេតឃើញថា ការដាក់តាំងលំអរភ្លើងនេះគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងនៅទីកន្លែងផ្សេងៗជាច្រើនទៀត ទូទាំងប្រទេសជប៉ុន ។ ក៏ប៉ុន្តែ ដោយសារមួយរយៈនេះ បញ្ហាសង្គមសុខភាពជាច្រើនបានកើតឡើង ដូចជាបញ្ហាការរីករាលដាលនៃជម្ងឺឆ្លង កូរ៉ូណា បានធ្វើឲ្យ អ្នករៀបចំកម្មវិធី សម្រេចផ្អាកការតាំងលំអរ ជាបណ្តោះអាសន្នសិន ។​ 
 
 
ដោយសារថ្មីៗនេះ ចំនួននៃការរីករាលដាល នៃជម្ងឺឆ្លង កូរ៉ូណា បានធ្លាក់ចុះជាច្រើន ហើយភាពយល់ដឹងរបស់ប្រជាពលរដ្ឋ ចំពោះជម្ងឹឆ្លងនេះក៏បានប្រសើរឡើង ទើបអ្នករៀបចំចាត់ចែង ជាពិសេសរដ្ឋាភិបាល បានអនុញ្ញាតិ អោយមានការតាំងពិព័រណ៍លំអរភ្លើងនេះ ឡើងវិញ ។ 
 
នេះជាដំណឹងល្អមួយ សម្រាប់នារីៗ ដែលកាត់ចូលចិត្ត មើលការតាំងលំអរភ្លើងព័ណ៌ ផ្សេងៗ ។ ការតាំងលំអរនេះ មាននៅកន្លែងផ្សេងៗ ជាច្រើនទៀតទូទាំង ប្រទេសជប៉ុន ។