តូក្យូ និងខេត្តក្រុង ១២ ទៀត ស្ថិតនៅក្នុង ពាក់កណ្តាលភាពអាសន្ន រហូតដល់ដើមខែមិនា
Kyodo |
តូក្យូ -- ប្រទេសជប៉ុន នៅតែបន្តដាក់ប្រទេស ក្នុងពាក់កណ្តាលភាពអាសន្ន ចំនួនបីសប្តាហ៍ បន្តទៅមុខទៀត រហូតដល់ ថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២២ ខាងមុខនេះ ចំពោះទីក្រុង តូក្យូ និងបណ្តា ខេត្តក្រុងចំនួន ១២ ទៀត ។ ខេត្តក្រុងទាំងនោះរួមមាន សៃតាម៉ា ជីបាក់ កាណាហ្កាវ៉ា ហ្គឹងម៉ា នីហ្គាតា ហ្គ៉ីហ្វ៊ឺ អៃជី មីអិ កាហ្កាវ៉ា ណាហ្កាសាគី គឺម៉ាម៉ុតុ និង មីយ៉ាសាគី ។
ស្ថានភាព នៃពាក់កណ្តាលភាពអាសន្ននេះ ចៅហ្វាយក្រុងស្នើសុំអោយ ភោជនីដ្ឋាន និងបានានា កំណត់ម៉ោងអាជីវកម្ម អោយខ្លីជាងមុន ជាពិសេសម៉ោង ទទួលទានគ្រឿងស្រវឹង ជាដើម ។
ជាឧទាហរណ៍ ដូចជា ម៉ោងចុងក្រោយនៃការបញ្ជាមុខម្ហូប ត្រឹមម៉ោង ៧:៣០ នាទីល្ងាច ឬហាងត្រូវបិទ នៅម៉ោង ៨យប់ជាដើម ។ល។