ជប៉ុននឹងលើកលែងចត្តាឡីស័ក ចំពោះអ្នកចូលថ្មី ចាប់ពី ខែ មិនា
Kyodo |
តូក្យូ -- ជប៉ុនគ្រោងនឹងបន្ថែមចំនួនមនុស្ស ដែលចូលក្នុងប្រទេស ពី ៣.៥០០ នាក់ ទៅ ៥.០០០ នាក់ ក្នុងមួយថ្ងៃ ហើយក៏និងពិចារណា លើកលែងការធ្វើចត្តាឡីស័ក នៅពេលមកដល់ ផងដែរ ។
កាលពីថ្ងៃ អង្គារ ម្សិលម៉ិញ រដ្ឋាភិបាលថាគ្រោងនឹង លើកលែងការធ្វើចត្តាឡីស័ក ចំនួន ៧ ថ្ងៃ បច្ចុប្បន្ននេះ សម្រាប់អ្នកចូលក្នុងប្រទេសថ្មីៗ ប្រសិនបើពួកគាត់ មានសញ្ញាប័ត្របញ្ជាក់ លទ្ធផលអវិជ្ជមាន កូវីដ-១៩ ហើយ និងបានចាក់ថ្នាំបង្ការ ដូសទី ៣ រួចរាល់ ហើយ ។