ហាកុណិ ប្រារព្វ ពិធីបុណ្យកាំជ្រួច មួយអាទិត្យ
ពិធីបុណ្យរដូវក្តៅឆ្នាំនេះ ការបាញ់កាំជ្រួច នឹងប្រារព្វឡើងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ ថ្ងៃទី ៥ ខែ សីហា នៅ បឹងអាស៊ី នៃភូមិអុនសិន (ទឹកក្តៅធម្មជាតិ) ។ ការបាញ់ម្តងៗ អាចមានកាំជ្រួច ប្រមាណជាង ២០០០ ដើម ។
ខាងក្រោមនេះជាព័ត៌មានទាក់ទងនឹងទីតាំង ពេលវេលា និងចំនួនគ្រាប់ ដែលបាញ់ ។
ថ្ងៃទី ៣១ ខែកក្កដា
ពិធីបុណ្យកាំជ្រួច កុស៊ុយ Kosui Matsuri
កាំជ្រួចប្រហែល ២០០០ គ្រាប់នឹងត្រូវបាញ់បង្ហោះនៅម៉ោង ៨ យប់ពីឆ្នេរ Moto-Hakone។
ថ្ងៃទី ១ ខែសីហា
1265 ពិធីបុណ្យកាំជ្រួច តៃសៃហុស្យ៊ូគុ Taisai Hoshuku
ការបង្ហាញកាំជ្រួចនេះធ្វើឡើងដើម្បីរំលឹកខួបលើកទី 1,265 ឆ្នាំនៃទីសក្ការៈ ហាកុណិ Hakone ។ កាំជ្រួចប្រហែល ២០០០ គ្រាប់ នឹងត្រូវបាញ់ចេញពីឆ្នេរ ម៉ុតុហាកុណិ Moto-Hakone នៅម៉ោង ៨ យប់។
ទីតាំង៖ https://goo.gl/maps/BbCQhXzjUE7sSRZY8
ថ្ងៃទី ២ និងទី ៣ ខែសីហា
ពិធីបុណ្យរដូវក្តៅ សួនហាកុណិ Hakone-en
រមណីយដ្ឋាន សួនហាកូណិ Hakone-en Resort Complex ដើរប្រហែល ៣០ នាទីពីតំបន់ ម៉ូតុហាកុណិ Moto-Hakone - នឹងឃើញការប្រារព្ធពិធីបុណ្យរដូវក្តៅ ជាមួយនឹងការបាញ់កាំជ្រួច នៅម៉ោង ៨ យប់។ ប្រហែល 2,000 គ្រាប់នឹងត្រូវបានបាញ់ ចេញពីឆ្នេរ សួនហាកុណិ Hakone-en Bay ជាមួយនឹងភ្លើងផ្កាយ និងផ្កាភ្លើង Niagara ហើយដែលស្របជាមួយនឹង ការប្រគុំតន្ត្រី ទៀតផង។
ថ្ងៃទី ៤ ខែសីហា
កាំជ្រួចពិធីបុណ្យ កុជីរី រ្យូជីន Kojiri Ryujin
កាំជ្រួចប្រហែល 2,000 គ្រាប់នឹងត្រូវបានដាក់ឱ្យដំណើរការ នៅម៉ោង ៨ យប់ ពីឆ្នេរកូជីរី Kojiri នៅលើច្រាំងខាងជើងនៃបឹង អាស៊ិ Ashi ។
ថ្ងៃទី ៥ ខែសីហា
កាំជ្រួចពិធីបុណ្យ តូរីយ៉ាគី Torii-yaki
នេះគឺជាការបង្ហាញកាំជ្រួចដ៏ល្អបំផុតនៃរដូវកាលនៅ ហាកុណិ Hakone ។ ក្លោងទ្វារតូរីយ៉ា ដែលមានកម្ពស់ ៦ម៉ែត្រ នឹងត្រូវដំឡើងនៅក្នុងបឹង និងត្រូវបានដុត ដែលជាប្រពៃណីចាស់ឧទ្ទិសដល់ព្រះនាគ ដោយមានការបំផ្ទុះកាំជ្រួចចម្រុះពណ៌ ដែលកើតឡើងនៅខាងលើ។ អ្នកអាចរំពឹងថានឹងមានកាំជ្រួច ប្រហែល ២,០០០ គ្រាប់ ដែលបាញ់ចេញពីឆ្នេរ ហាកុណិ Hakone នៅម៉ោង ៨ យប់។
វិបសែត៍៖ https://www.princehotels.co.jp/amuse/hakone-en/language/english.html
ទីតាំងរួម