ព័ត៌មានថ្មីៗ

ពិធីបុណ្យផ្កាឥន្ទធនូ ៨០០០០ ផ្កា ក្បែរភ្នំ ហ៊្វុជី

តំបន់ដ៏ល្បីពេញនិយម ដែលស្ថិតនៅក្បែរភ្នំ ហ្វ៊ុជី ហើយត្រូវបានគេស្គាល់ថាជាពិធីបុណ្យ សាគូរ៉ាស្មៅ "shibazakura moss phlox" នៅនិទាឃរដូវនោះ ឥឡួវកំពុងផ្លាស់ប្តូរទៅជាសមុទ្រនៃផ្កាចម្រុះពណ៌សម្រាប់រដូវក្តៅ ហើយ។ ពិធីបុណ្យផ្កាឥន្ទធនូនឹងចាប់ផ្តើមពី ថ្ងៃទី ១៦ ខែកក្កដា ដោយមានផ្កាចំនួន 80,000 ហើយក្នុងនោះ មានពូជផ្កា ចំនួន ១០ ប្រភេទ។

 


 

ពិធីបុណ្យផ្កាឥន្ទធនូនេះ ស្ថិតនៅក្នុងរមណីយដ្ឋានមួយ ដែលមានឈ្មោះថា ហ្វ៊ុជី ម៉ូតុស៊ុកុ "Fuji Motosuko Resort" ស្ថិតនៅក្នុងខេត្ត យ៉ាម៉ាណាស៊ី ជាប់ទីក្រុង តូក្យូ ។

តម្លៃសំបុត្រចូលរមណីយដ្ឋាន៖

  • ៨០០ យ៉េន សម្រាប់មនុស្សធំ (៧០០ យ៉េន កក់អនឡាញ)
  • ២៥០ យ៉េន សម្រាប់កុមារ (២៣០ យ៉េន កក់អនឡាញ)

អាស័យដ្ឋាន៖ 212 Fujigane, Fujikawaguchiko, Minamitsuru District, Yamanashi 401-0338
ទីតាំង៖ https://goo.gl/maps/iKzikJpwa5LaFhB2A

វិបសៃត៍៖ http://www.fujimotosuko-resort.jp/flower/rainbowflower.html
 

យើងខ្ញុំសូមណែនាំ ចំពោះអ្នកដែលចូលចិត្តធ្វើដំណើរកំសាន្ត នៅជុំវិញតំបន់វាល​ និងភ្នំ ជាពិសេសតំបន់ជុំវិញ ភ្នំហ្វ៊ុជី ។ ព្រោះ តំបន់នោះ មានទេសភាពស្រស់ស្អាតណាស់ ហើយក៏មានកន្លែងកំសាន្ត ជាច្រើនផ្សេងៗទៀតផងដែរ ។

​