ព័ត៌មានថ្មីៗ

ពិធីបុណ្យកាំជ្រួចទីក្រុង អាតាមិ ៦ កន្លែង ឥតគិតថ្លៃ

ទោះបីជាមានការរឹតបន្តឹងចំពោះកម្មវិធីផ្សេងៗ នាពេលកូរ៉ូណានេះក៏ដោយ រដ្ឋបាលប្រចាំតំបន់មួយៗ តែងយកចិត្តទុកដាក់ អំពីសុខភាពផ្លូវចិត្ត ជាពិសេសការលំហែរកាយ និងពិធីបុណ្យផ្សេងៗ ផងដែរ ។






 

នារដូវក្តៅឆ្នាំ ២០២២នេះ មានការពិធីបុណ្យកាំជ្រួច ដែលប្រារព្ធឡើងនៅកណ្តាលទីក្រុង អាតាមិ Atami (Atami Bay)​ ក្នុងខេត្ត ស៊ីហ៊្សុអូកា ជាប់ទីក្រុងតូក្យូ ប្រមាណជាង ៦ កន្លែង (ដង)។ ហើយការបាញ់នេះគឺស្អាតខ្លាំងបំផុត​ មានកាំជ្រួចប្លែកៗនៅតាមកន្លែងនីមួយៗ និងមានរយៈពេលយូរទៀតផង ។

ខាងក្រោមនេះ នឹងបង្ហាញអំពីទីតាំង និងកាលបរិច្ឆេទ នៃការបាញ់កាំជ្រួច ។

កម្មវិធីបុណ្យកាំជ្រួច មានដូចខាងក្រោម។

  • 4/9 (សៅរ៍) 20:30-20:45 Ajiro (នៅ ឈូងអាជីរ៉ុ Ajiro Bay)
  • 7/3 (អាទិត្យ) 20:00-20:15 Hatsushima (នៅ ហាទ្សុស៊ីម៉ា Hatsushima No. 2 Fishing Port) → Schedule change 7/10 (អាទិត្យ)
  • 7/23 (សៅរ៍) 20:20-21:00 Izu Yugawara (នៅ សួនអ៉ីហ៊្សុមិ Izumi Park)
  • 8/3 (ថ្ងៃពុធ) 20:20-20:45 Izusan (នៅឆ្នេរសមុទ្រ អ៉ីហ៊្សុសាន់ Izusan) → លុបចោល
  • 8/12 (ថ្ងៃសុក្រ) 20:20-20:40 Izu-Taga (នៅ ឈូងតាហ្កា Taga Bay)
  • 8/16 (ថ្ងៃអង្គារ) 20:30-20:50 Ajiro (នៅ ឈូងអាជីរ៉ូ Ajiro Bay)

 
ទីតាំង៖ ទីក្រុងអាតាមិ  https://goo.gl/maps/aLkV4vnYTBmkYcZw9
វិបសៃត៍៖ https://www.ataminews.gr.jp/event/8/
https://www.city.atami.lg.jp/event/1009037/1009039.html