ព័ត៌មានថ្មីៗ

ជប៉ុនគ្រោងបើក អោយអ្នកទេសចរណ៍ឯករាជ្យ ចូលវិញ

​   


   បើយោងតាមទូរទស្សន៍ ហ៊្វុជិ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនមានគំរោងអនុញ្ញាតិអោយ អ្នកទេសចរណ៍ឯករាជ្យ ចូលមកប្រទេសជប៉ុន និងលើកលែងទិដ្ឋាការ ឬ វីសា ផងដែរ ប្រសិនបើពួកគាត់ បានចាក់វ៉ាក់សាំង ឬ ថ្នាំបង្ការកូរ៉ូណា បានចំនួន ៣ដង រួចហើយ ឬក៏ដាក់នូវលទ្ធផលធ្វើតេស្ត៍មុនមកដល់ ។ 

   អ្នកទេសចរណ៍ឯករាជ្យត្រង់នេះមានន័យថា ជាអ្នកទេសចរណ៍ទាំងឡាយណា ដែលមកធ្វើដំណើរកំសាន្ត ដោយខ្លួនឯង ដោយមិនតាមរយៈភ្នាក់ងារ ឬ ក្រុមហ៊ុនទេសចរណ៍ ណាមួយឡើយ ។ ដែលកាលពី ខែមិថុនា ជប៉ុនបានអនុញ្ញាតិអោយ អ្នកទេសចរណ៍ ចូលមកជប៉ុនជាក្រុម ឬ តាមរយៈភ្នាក់ងារទេសចរណ៍ តែប៉ុណ្ណោះ ។

   ចំពោះការលើកលែងទិដ្ឋាការនោះ គឺអាស្រ័យទៅលើប្រទេសមួយចំនួន ដែលស្ថិននៅក្នុងបញ្ជីប្រទេស ដែលជប៉ុនលើកលែងទិដ្ឋាការ ។

​​   ជប៉ុនក៏មានបំណងលុបបំបាត់ចោល​ នូវការកម្រិតចំនួន នៃអ្នកចូលមកផងដែរ ដែលចំនួននោះបានកំរិតអោយត្រឹមតែ ៥០.០០០ នាក់ ក្នុងមួយថ្ងៃ ប៉ុណ្ណោះ ។

​​​   នាយករដ្ឋមន្ត្រី គីស៊ីដា ហ៊្វុមិអុ គ្រោងធ្វើសេចក្តីសម្រេចចិត្តនេះ អោយបានឆាប់ នាចុងសប្តាហ៍នេះ និងនឹងអាចអនុវត្តបាន ចាប់ពីខែតុលា ខាងមុខនេះតទៅ ។