មីស៊ីលកូរ៉េខាងជើងទំនងជាបានហោះរំលងប្រទេសជប៉ុន ហើយធ្លាក់ចូលសមុទ្រ
តូក្យូ៖ ត្រូវបានរាយការភ្លាមៗ តាមរយៈទូរទស្សជាតិជប៉ុន NHK បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននិយាយថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងទំនងជាបានហោះរំលងប្រទេសជប៉ុន ហើយធ្លាក់ចូលសមុទ្រ។
ក្រុមមន្ត្រីជឿថា កាំជ្រួចមីស៊ីលនេះត្រូវបានបាញ់ចេញពីទីតាំងមួយក្នុងប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល 7:22 នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន។ ពួកគេបាននិយាយថា វាហាក់ដូចជា ប្រភេទកាំជ្រួចមីស៊ីលគ្រាប់ផ្លោង ហើយកំពុងឆ្ពោះទៅកាន់ខេត្ត ហុកកៃដូ (Hokkaido) និង អាអុម៉ូរី (Aomori) នៅភាគខាងជើងប្រទេសជប៉ុន។
រដ្ឋាភិបាលជប៉ុនបានចេញការប្រកាសអាសន្ន តាមរយៈប្រព័ន្ធប្រកាសអាសន្នទូទាំងប្រទេស ដែលបញ្ជូនព័ត៌មានទៅកាន់រដ្ឋាភិបាលក្នុងតំបន់តាមរយៈផ្កាយរណប។ គេបានប្រាប់ប្រជាជននៅតំបន់នោះឱ្យជ្រកក្នុងអគាររឹងមាំ ឬនៅក្រោមដី។
នៅម៉ោង 7:46 ព្រឹក ក្រុមមន្ត្រីបាននិយាយថា កាំជ្រួចមីស៊ីលប្រហែលជាបានហោះរំលងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ពួកគេនិយាយថា វាហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) របស់ប្រទេស។
នេះជាលើកទី៧ហើយដែលកាំជ្រួចផ្លោងបានហោះរំលងប្រទេសជប៉ុន។
ក្រសួងការពារជាតិនិយាយថា វាគឺជាមីស៊ីលទី២៣ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅឆ្នាំនេះ។ មន្ត្រីជប៉ុន អាមេរិក និងកូរ៉េខាងត្បូងកំពុងតាមដានស្ថានការណ៍។
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊្វុមីអុ (Kishida Fumio) មានប្រសាសន៍ថា "យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះនេះថាជាទង្វើដ៏ឃោឃៅមួយ។ ដើម្បីឆ្លើយតបនឹងវា ខ្ញុំបានណែនាំមន្ត្រីឱ្យពិនិត្យមើលការខូចខាតដែលអាចបណ្តាលមកពីវត្ថុធ្លាក់ ប្រមូល និងវិភាគព័ត៌មានឱ្យបានហ្មត់ចត់ និងសហការជាមួយសម្ព័ន្ធមិត្ត"។
ប្រតិបត្តិករផ្លូវដែកធំជាងគេរបស់ប្រទេសជប៉ុនបានបញ្ឈប់សេវាកម្មរថភ្លើងគ្រាប់កាំភ្លើងនៅភាគខាងជើងប្រទេសជប៉ុនជាការប្រុងប្រយ័ត្ន។
មន្ត្រីដឹកជញ្ជូនក៏បានចេញការព្រមានដល់ចរាចរណ៍ផ្លូវអាកាសជុំវិញប្រទេសផងដែរ។