ព័ត៌មានថ្មីៗ

ស៊ីប៊ូយ៉ា (Shibuya) ប្រុងប្រយ័ត្នខ្ពស់ ចំពោះហ្វូងមនុស្ស ហាឡូវីន (Halloween)

  


   តូក្យូ - ភូមិដ៏ល្បីឈ្មោះមួយនៅក្នុងទីក្រុងតូក្យូ ដែលមានឈ្មោះថា ស៊ីប៊ូយ៉ា (Shibuya) បានកំពុងតែ ត្រៀមខ្លួនសំរាប់ការវិលត្រឡប់មកវិញ នូវហ្វូងនៃអ្នកទៅលេង និងចូលរួមពិធីបុណ្យ ហាឡូវីន (Halloween) នាចុងសប្តាហ៍នេះ ។


​   ភូមិដែលអ្នកគ្រប់គ្នាតែងស្គាល់ថាជាកន្លែងតំណាង នៃមនុស្សម្នាណែនណាន់តាន់តាប់ ឆ្លងកាត់ច្រើន គឺកំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ការវិលត្រឡប់មកវិញ នៃឥរិយាបថស្រវឹង និងបំផ្លេចបំផ្លាញ ដែលបានឃើញពីឆ្នាំកន្លងទៅ ។ ឥឡូវ ភូមិនេះបានដាក់តាំងផ្លាកសញ្ញា និងបដាផ្សេងៗ តាមស្ថានីយ៍ ស៊ីប៊ូយ៉ា JR ដែលហាមពិសារសុរានៅតាមដងផ្លូវ និងស្នើរសុំឲ្យអ្នកកំសាន្ត គោរពតាមបទបញ្ជាផង ។


    គួររំឭកផងដែរថា កាលពីរាត្រីឆ្នាំមុន មានឧបទ្ទវហេតុមួយបានកើតឡើង ចំពេលហាឡូវីន ដែលបុរសម្នាក់ ស្លៀកពាក់ជា Batman Joker បានដើរចាក់មនុស្សជាច្រើននាក់នឹងកាំបិត បណ្តាលអោយរងរបួសចំនួន ១៧ នាក់ ។


   យោងតាមសាលាក្រុងស៊ីប៊ូយ៉ា បង្ហាញថា អ្នកទស្សនាជាង ៤០.០០០ នាក់នៅរាត្រី Halloween ក្នុងឆ្នាំ ២០១៩ ។ ទោះបីជាចំនួននេះបានធ្លាក់ចុះដល់ប្រហែល ១០.០០០ នាក់ក្នុងឆ្នាំ ២០២០ និង ១៧.០០០ នាក់ក្នុងឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាតនៃមេរោគឆ្លងក៏ដោយ គេរំពឹងថា វានឹងមានការកើនឡើង ជាងឆ្នាំមុនៗ​ ។

   នាយកដ្ឋាននគរបាលទីក្រុងតូក្យូនឹងពង្រឹងសន្តិសុខជុំវិញស្ថានីយ៍ Shibuya ដោយដាក់វិធានការ ត្រួតពិនិត្យចរាចរណ៍ និងហ្វូងមនុស្ស ហើយដាក់ពង្រាយបុគ្គលិកឯកសណ្ឋាន ជាច្រើននាក់ ដើម្បីការពារសកម្មភាពខុសច្បាប់នានា ។